CHUMHEAN

ជំហាន ជាកម្មវិធីស្នាក់នៅ U.Y.A​ ភ្នំពេញដែលមានរយៈពេល៣ខែដែលរួមមានកញ្ចប់ថវិការ សម្រាប់អាហារ និងការងារសិល្បៈគំនូ។ ជំហាន កំពុងស្វែងរកសិល្បករ សិល្បការនីដែលមានសញ្ជាតិកម្ពុជាមួយរូប ដើម្បីចូលរួមដំណើរបង្កើតស្នាដៃសិល្បៈនៅ U.Y.A​ ដែលចាប់ផ្តើមនៅ ខែកញ្ញា និងបញ្ចប់នៅខែធ្នូ ឆ្នាំ 2024។

សិល្បករ​ សិល្បការនីដែលបានជ្រើសរើសនឹងទទួលបានដូចខាងក្រោម៖

  • កញ្ចប់ថវិការលើការធ្វើដំណើរទៅមកពីស្រុកកំណើត មកទីក្រុងភ្នំពេញ
  • បន្ទប់ស្នាក់នៅ និងស្ទូឌីយ៉ូសិល្បៈ នៅ U.Y.A​ ដែល ស្ថិតនៅកណ្តាលទីក្រុងភ្នំពេញ
  • ប្រាក់ឧបត្ថម្ភអាហារប្រចាំថ្ងៃ ៤ម៉ឺន ក្នុងមួយថ្ងៃ
  • ថវិកាសម្រាប់សម្ភារៈសិល្បៈ និងការស្រាវជ្រាវ ចំនួន ១លាន ២សែន រៀល
  • ការប្រតិបត្តិយូហ្គា និងសមាធិប្រចាំថ្ងៃ នៅ U.Y.A​
  • ពិធីបើកស្ទូឌីយោនៃការបញ្ចប់និវាសដ្ឋានសិល្បៈ

ការដាក់ពាក្រចូលរួម៖ ជំហានត្រូវការអ្នកសិល្បៈវ័យក្មេង​​ និងមិនធ្លាប់មានប្រវត្តិដាក់តាំងបង្ហាញការងារ​ សិល្បៈរបស់ខ្លួនពីមុនមក។ អ្នកដាក់ពាក្យចូលរួមត្រូវមានអាយុ​ពី ១៨ឆ្នាំ ដល់៣០ឆ្នាំ។

សូមភ្ជាប់មកជាមួយ៖

  • សំណេរអំពីចំណាប់អារម្មណ៍របស់អ្នកចំពោះការចូលរួម “ជំហាន”
  • ប្រវត្តរូបសង្ខេប
  • គំរូនៃស្នាដៃគំនូរផ្ទាល់ខ្លួន​ ពី៣ ទៅ៥

សូមផ្ញើរមកអ៊ីម៉ែល៖ artresidency@unitedyoga.asia ថ្ងៃទទួលពាក្យ៖ ថ្ងៃទី 01 ខែមិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី 15 ខែកក្កដា ឆ្នាំ២០២៤

ការផ្តល់ដំណឹង៖ សិល្បការនី/សិល្បករដែលទទួលជ័យលាភីនឹងត្រូបានទាក់ទងដោយក្រុមការងារជំហាន និងត្រូវបានប្រកាសនៅលើគេហទំព័រ FACEBOOK និង INSTAGRAM របស់ U.Y.A នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤។

ជំហាន ទទួលបានការចូលរួមផ្តល់ព្រឹក្សាយោបល់​ និងកាត់ក្តីដោយ៖

  • កញ្ញា ម៉ឹង មេត្តា ជាអ្នករៀបចំពិព័រណ៍ និង​ជា​ស្ថាបនិក​នៃ “ដំបូល” បន្ទប់​អាន នៅទីក្រុងភ្នំពេញ
  • លោក វុធ លីណូ ជាសិល្បករ អ្នករៀបចំពិព័រណ៍ និងជាអតីតនាយក គម្រោងសិល្បៈ ស-ស នៅទីក្រុងភ្នំពេញ
  • លោក សុវណ្ណ ភីឡុង ជាសិល្បករ​ និងប្រធានសមាគមរូបថតភ្នំពេញ
  • Hettie Reatchlous ស្ថាបនិកវិចិត្រសាល ArtUntamed នៅទីក្រុងឡុងដ៍
  • Kitty Go ស្ថាបនិក EKCART ASIA នៅទីក្រុង ហុងកុង