ដំណើរទស្សនកិច្ច​សិក្សាយូហ្គាប្រចាំឆ្នាំ២០២៤

Sat Oct 26 2024

មជ្ឈមណ្ឌលយូណាយធីតយូហ្គាអាស៊ីយើងខ្ញុំមានក្តីរីករាយយ៉ាងខ្លាំងក្នុងការរៀបចំ និងដឹកនាំដំណើរទស្សនកិច្ច​សិក្សាយូហ្គាប្រចាំឆ្នាំ២០២៤ ដែលនឹងដឹកនាំបងប្អូនអ្នកប្រតិបត្តិយូហ្គាក្នុងសហគមន៍យូហ្គាយើងទៅខេត្តព្រះវិហារ។​

ដំណើរទស្សនកិច្ច​សិក្សាយូហ្គានៅខេត្តព្រះវិហារដ៏ពិសេសនេះគឺបង្កើតឡើងក្នុងគោលបំណងចែករំលែកការសិក្សាទស្សនៈយូហ្គាតាមរយៈឯកសារនៃរឿងមហាភារតយុទ្ធ និងឯកសារនៃទស្សនៈយូហ្គាបាហ្គាវ៉ាដ​ហ្គីតា ដែលមានប្រវត្តិជាក់ស្តែងនៅតំបន់ប្រាសាទកោះកេរ (និងប្រាសាទអង្គវត្តដែលយើងខ្ញុំបានចែករំលែកនៅក្នុងដំណើរទស្សនកិច្ច​សិក្សាយូហ្គានៅខេត្តសៀមរាបកាលពីឆ្នាំ២០២៣)។ កម្មវិធីនេះគឺពិតពិសេសណាស់សំរាប់បងប្អូនទាំងអស់គ្នានៅក្នុងសហគមន៍យូហ្គាកម្ពុជារបស់យើងក្នុងការសិក្សាស្រាវជ្រាវបន្ថែមអំពីប្រវត្តិយូហ្គាដែលត្រូវបានប្រើប្រាស់នៅក្នុងសម័យចក្រភពអង្គរ។

តំលៃចូលរួម៖

  • ១៥០ ដុល្លា សំរាប់មនុស្សម្នាក់ ស្នាក់នៅក្នុងបន្ទប់១
  • ១១០ ដុល្លា សំរាប់មនុស្ស២នាក់ ស្នាក់នៅក្នុងបន្ទប់១ ចំពោះកម្មវិធីពិសេសនេះ គឺយើងខ្ញុំបានកំណត់យកការស្នាក់នៅជាលក្ខណៈឯកជនក្នុងរយៈពេល១យប់ ២ថ្ងៃ។​ ការស្នាក់នៅជាមួយនឹងរីស៊តដែលព័ទ្ធជុំវិញដោយសួនច្បារបៃតងនិងធម្មជាតិនៃតំបន់កោះកេរ បន្ទប់ម៉ាស៊ីនត្រជាក់ អាងហែលទឹក បន្ទប់អាហារដែលមានផាសុខភាព និងទីធ្លាសំរាប់ប្រតិបត្តិយូហ្គាផងដែរ។

ចុះឈ្មោះតាមរយៈការផ្ញើរសារមកប្រអប់សារនៃគេហទំព័រយើងខ្ញុំ ឬ​ទាក់ទងក្រុមការងាររបស់យើងខ្ញុំតាមរយៈលេខទូរស័ព្ទ ០៩០ ៣១១ ៣​៤១។

កម្មវិធី ថ្ងៃសៅរ៍ ទី២៦

  • ម៉ោង ០៦:០០ ចេញដំណើរពីភ្នំពេញ
  • ម៉ោង ០៨:០០ អាហារពេលព្រឹកនៅតាមផ្លូវ
  • ម៉ោង ១៣:០០ ចូលស្នាក់នៅ កោះកេររីស៊ត
  • ម៉ោង ១៣:៣០ អាហារពេលថ្ងៃ
  • ម់ោង ១៤:០០ ដំណើរទស្សនាតំបន់ប្រាសាទកោះកេរ និងសិក្សាផ្ទាល់អំពីរូបចំលាក់នៃតួអង្គក្នុងសៀវភៅទស្សនៈបាហ្គាវ៉ាដហ្គីតា
  • ម៉ោង ១៧:៣០ ប្រតិបត្តិយូហ្គា
  • ម៉ោង ១៩:០០ អាហារល្ងាច
  • ម៉ោង ២០:៣០ រំលឹកអំពីការសិក្សា និងសម្មាធិ
  • ម៉ោង​ ២១:៣០ ចូលសំរាន្ត

កម្មវិធី ថ្ងៃអាទិត្យ​​ ទី២៧

  • ម៉ោង ០៥:០០ ប្រតិបត្តិយូហ្គា
  • ម៉ោង ០៦:៣០ ចេញដំំណើរទៅប្រាសាទព្រះវិហារ
  • ម៉ោង ០៨:០០ អាហារពេលព្រឹកតាមផ្លូវ
  • ម៉ោង ១០:៣០ ទិញសំបុត្រ និងឡើងភ្នំឆ្ពោះទៅប្រាសាទព្រះវិហារ
  • ម៉ោង ១១:០០ បន្តដំណើរក្នុងប្រាសាទ
  • ម៉ោង ១៣:០០ អាហារថ្ងៃត្រង់ និងជជែកអំពីបទពិសោធន៍អ្នកចូលរួម
  • ម៉ោង ១៤:០០ ចុះមកចំណតខាងក្រោម និងធ្វើរដំណើរមកភ្នំពេញវិញ
  • ម៉ោង ២១:០០ មកដល់ភ្នំពេញ

ដឹកនាំដោយ លោក លន់ ពិសិដ្ឋ លោកពិសិដ្ឋ E-RYT®200, RYT®500 គឺជាអគ្គនាយកក្រុមហ៊ុនយូណាយធីត​យូហ្គា​អាស៊ី និងជាគ្រូបង្រៀនយូហ្គាសញ្ជាតិខ្មែរដែលបានឆ្លងកាត់ការសិក្សាជាន់ខ្ពស់ជាមួយនឹងគ្រូអន្ដរជាតិជាច្រើនរូបមកពីជុំវិញពិភពលោក។

លោកពិសិដ្ឋមានបទពិសោធន៍ក្នុងការបង្រៀនយូហ្គា​ក្នុងសហគមន៍យូហ្គាអន្តរជាតិ ទាំងនៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសផងដែរ។ លោកបានចូលរួមវគ្គសិក្សា និងបេសកកម្មយូហ្គាកម្ពុជាជាមួយគ្រូយូហ្គាសញ្ជាតិកាណាដា១រូប ក្នុងអំឡុងចុងឆ្នាំ២០០៨​ និងចាប់តាំងពីពេលនោះមកលោកបានបន្តដំណើរការសិក្សា បង្រៀន និងគ្រប់គ្រងកម្មវិធីយូហ្គាក្នុងប្រទេសកម្ពុជា ដែលរួមមានទាំងកម្មវិធីយូហ្គាសំរាប់សហគមន៍ និងកម្មវិធីបណ្តុះបណ្តាលគ្រូយូហ្គាខ្មែរផងដែរ។ ក្នុងឆ្នាំ​២០១៥ លោកពិសិដ្ឋបានទៅរស់នៅ និងគ្រប់គ្រងសាលាយូហ្គានៅទីក្រុងហាណូយ។ ក្នុងឆ្នាំដដែលលោកនិងសហស្ថាបនិកពីររូបទៀតដែលមានសញ្ជាតិប៉ូឡូញ​ និងហូឡង់បានរួមគ្នាបង្កើតវគ្គបណ្ដុះបណ្ដាល​គ្រូយូហ្គាស្តង់ ដារអន្ដរជាតិក្នុងសាលានោះផងដែរ។​​

​លោកពិសិដ្ឋបានត្រលប់មកដឹកនាំកម្មវិធីយូហ្គានៅទីក្រុងភ្នំពេញវិញនៅឆ្នាំ២០១៨។ នៅក្រោយពេលដែលជំងឺកូវីដ១៩បានធូរស្បើយ លោកក៏សំរេចចិត្តបង្កើតសាលាយូណាយធីតយូហ្គាអាស៊ីនេះឡើងដែលផ្តោតធំលើ យូហ្គាសំរាប់ជីវិត។​