សាលាយូណាយធីតយូហ្គាអាស៊ីសូមអញ្ជើញ លោកគ្រូអ្នកគ្រូយូហ្គា (និងបងប្អូនដែលស្រឡាញ់ការប្រតិបត្តិយូហ្គា) ចូលរួមសិក្ខាសិលាយូហ្គាអំពី៖
១. ការជ្រើសរើសមេរៀនសំរាប់ការហ្វឹកហាត់ផ្ទាល់ខ្លួន ២. ការបង្កើតមេរៀនបង្រៀន និងវិធីសាស្រ្តដឹកនាំថ្នាក់ ៣. វិធីសាស្រ្តជួយកែតម្រូវសិស្សក្នុងថ្នាក់ ៤. វិធីសាស្រ្តដឹកនាំថ្នាក់ឯកជន 1:1 ដែលមានតំរូវការជំនួយផ្នែកកាយ អារម្មណ៍ ចិត្ត និងស្មារតី។
សិក្ខាសិលានេះផ្តោតសំខាន់លើការបំប៉នអ្នកប្រតិបត្តិយូហ្គា និងគ្រូបង្រៀនយូហ្គាដែលមានការហ្វឹកហាត់ប្រចាំថ្ងៃ ឬប្រចាំសប្តាហ៍ ចាប់ពី៣ឆ្នាំឡើងទៅ។
ដឹកនាំដោយ លោក លន់ ពិសិដ្ឋ លោកពិសិដ្ឋ E-RYT® 500, YACEP® គឺជាអគ្គនាយកក្រុមហ៊ុនយូណាយធីតយូហ្គាអាស៊ី និងជាគ្រូបង្រៀនយូហ្គាសញ្ជាតិខ្មែរដែលបានឆ្លងកាត់ការសិក្សាជាន់ខ្ពស់ជាមួយនឹងគ្រូអន្ដរជាតិជាច្រើនរូបមកពីជុំវិញពិភពលោក។ លោកពិសិដ្ឋ មានបទពិសោធន៍ក្នុងការបង្រៀនយូហ្គាក្នុងសហគមន៍យូហ្គាអន្តរជាតិ ទាំងនៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសផងដែរ។ លោកបានចូលរួមវគ្គសិក្សា និងបេសកកម្មយូហ្គាកម្ពុជាជាមួយគ្រូយូហ្គាសញ្ជាតិកាណាដា១រូប ក្នុងអំឡុងចុងឆ្នាំ២០០៨ និងចាប់តាំងពីពេលនោះមកលោកបានបន្តដំណើរការសិក្សា បង្រៀន និងគ្រប់គ្រងកម្មវិធីយូហ្គាក្នុងប្រទេសកម្ពុជា ដែលរួមមានទាំងកម្មវិធីយូហ្គាសំរាប់សហគមន៍ និងកម្មវិធីបណ្តុះបណ្តាលគ្រូយូហ្គាខ្មែរផងដែរ។ ក្នុងឆ្នាំ២០១៥ លោកពិសិដ្ឋបានទៅរស់នៅ និងគ្រប់គ្រងសាលាយូហ្គានៅទីក្រុងហាណូយ។ ក្នុងឆ្នាំដដែលលោកនិងសហស្ថាបនិកពីររូបទៀតដែលមានសញ្ជាតិប៉ូឡូញ និងហូឡង់បានរួមគ្នាបង្កើតវគ្គបណ្ដុះបណ្ដាលគ្រូយូហ្គាស្តង់ ដារអន្ដរជាតិក្នុងសាលានោះផងដែរ។ លោកពិសិដ្ឋបានត្រលប់មកដឹកនាំកម្មវិធីយូហ្គានៅទីក្រុងភ្នំពេញវិញនៅឆ្នាំ២០១៨។ នៅក្រោយពេលដែលជំងឺកូវីដ១៩ បានធូរស្បើយ លោកក៏សម្រេចចិត្តបង្កើតសាលាយូណាយធីតយូហ្គាអាស៊ីនេះឡើងដែលផ្តោតធំលើ យូហ្គាសំរាប់ជីវិត។